
17 ២ កម្មវិធីរៀនជំនួយមូលដ្ឋានគ្រឹះតាមមុខវិជ្ជា សម្រាប់សិស្សានុសិស្សថ្នាក់ទី១ ដល់ទី១២
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ក៏ដូចជាសាខាទាំង៥ ផ្សេងទៀត បានរៀបចំកម្មវិធីរៀនជំនួយមូលដ្ឋានគ្រឹះតាមមុខវិជ្ជា សម្រាប់សិស្សានុសិស្សថ្នាក់ទី១ ដល់ទី១២។ បើតាមការបញ្ជាក់ពី លោក ជា សម្បត្តិ នាយកចាងហ្វាងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានឱ្យដឹងថាគោលបំណងនៃការបង្កើតកម្មវិធីរៀនជំនួយមូលដ្ឋានគ្រឹះតាមមុខវិជ្ជានេះឡើង គឺដើម្បីបំពេញបន្ថែមនូវចន្លោះខ្វះខាតក្នុងការសិក្សារបស់ប្អូនៗ ក៏ដូចជាបង្កើននូវចំណេះវិជ្ជា និងជាពិសេសគឺជំរុញឱ្យការសិក្សារបស់សិស្សានុសិស្សដែលខ្វះមូលដ្ឋានគ្រឹះពីថ្នាក់ក្រោមឱ្យមានភាពប្រសើឡើងបានកាន់តែឆាប់រហ័ស។ គួរបញ្ជាក់ផងដែរថា កម្មវិធីរៀនជំនួយមូលដ្ឋានគ្រឹះតាមមុខវិជ្ជា គឺរៀនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀលរាល់សប្ដាហ៍។
Sorry, the comment form is closed at this time.