កម្មវិធីប្រឡងឆមាសលើកទី១ ថ្នាក់ទី៦

កម្មវិធីប្រឡងឆមាសលើកទី១ ថ្នាក់ទី៦

នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ2022 សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំការប្រឡងឆមាសលើកទី១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦។ ការប្រឡងមានរយៈពេលមួយថ្ងៃពេញ និងប្រព្រិត្តិទៅដូចខាងក្រោម៖

  • ប្រឡងពេលព្រឹក
    • ម៉ោងទី1 ប្រឡងតែងសេចក្តីរយៈពេល60នាទីចាប់ពីម៉ោង7:30-8:30
    • ម៉ោងទី2 ប្រឡងវិទ្យាសាស្ត្រអនុវត្តរយៈពេលនៃការប្រឡង45នាទីចាប់ពីម៉ោង8:45 – 9:30
    • ម៉ោងទី3 ប្រឡងសរសេរតាមអានរយៈពេលនៃការប្រឡង75នាទីចាប់ពីម៉ោង9:45 -11:00។
  • ប្រឡងពេលរសៀល
  • ម៉ោងទី1 ប្រឡងគណិតវិទ្យា រយៈពេល90នាទី ចាប់ពីម៉ោង13:30 – 15:00
  • ម៉ោងទី2 ប្រឡងភូមិវិទ្យា-ប្រវត្តិវិទ្យា រយ´ពេលនៃការប្រឡង45នាទី ចាប់ពីម៉ោង15:15​ -16:00
  • ម៉ោងទី3 ប្រឡងសីលធម៌-ពលរដ្ឋវិជ្ជា រយៈពេលនៃការប្រឡង45នាទី ចាប់ពីម៉ោង16:15 -17:00។

ចំពោះការប្រឡងឆមាសលើកទី1នេះមានភាពហ្មត់ចត់ត្រឹមត្រូវ ដោយវីញ្ញាសាត្រូវបានរៀបចំទុកដាក់បានល្អ បិទជិតមិនត្រូវបានបែកធ្លាយឡើយ ហើយត្រូវបានចុះហត្ថលេខានៅលើកញ្ចប់វិញ្ញាសាដោយចាងហ្វាង ចាងហ្វាងរង និងនាយកចាងហ្វាងទៅលើគ្រប់វិញ្ញាសា។ មុននឹងហែកចែកជូនសិស្សប្រឡងចាងហ្វាង និងលោកគ្រូ អ្នកគ្រូអនុរក្សបានពិនិត្យទាំងអស់គ្នា។ មុនប្រឡងយើងបានត្រួតពិនិត្យសិស្ស ទាំងការអង្គុយតាមលេខតុដែលបានបិទ និងបានហៅឈ្មោះសិស្ស អនុវត្តតាមច្បាប់ និងវិន័យសាលាបានមួយរយភាគរយ។ ចំពោះអនុរក្សត្រូវបានចុះហត្ថលេខាគ្រប់វិញ្ញាសាសិស្សគ្រប់មុខវិជ្ជា និងឈរត្រួតពិនិត្យមើលសកម្មភាពសិស្សប្រឡងគ្រប់ម៉ោង។ ដំណើរការប្រឡងបានបញ្ចប់ដោយរលូននៅរសៀលថ្ងៃនោះដែរ។

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង