
15 ៣ កម្មវិធីប្រកួតនិទានរឿងជាភាសាអង់គ្លេសលើកទី៣ វគ្គជម្រុះ
នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ2022 សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីប្រកួតនិទានរឿងជាភាសាអង់គ្លេសលើកទី៣ វគ្គជម្រុះ។ កម្មវិធីប្រកួតខាងលើចាប់ផ្ដើមនៅម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទី ព្រឹក ដែលប្រព្រឹត្តទៅនៅបណ្ណាល័យ ម៉េងលី ជេ. គួច ជាន់ទី៥ នៃអគារ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ដោយមានការចូលរួមពីបេក្ខជនចំនួន ១៦ នាក់ និងមានគណៈកម្មការវិនិច្ឆ័យចំនួន ៤រូប និងអ្នកសម្របសម្រួលកម្មវិធីចំនួន ២រូប និងពិធីករចំនួន ១រូប។ គោលបំណងនៃកម្មវិធីប្រកួតនិទានរឿងជាភាសាអង់គ្លេសនេះ គឺដើម្បីពង្រឹងសមត្ថភាពនិយាយភាសាអង់គ្លេស និងដុសខាត់ឱ្យសិស្សមានភាពក្លាហាន និងជំនះភាពភ័យខ្លាចរបស់ខ្លួន។ លើសពីនេះទៀត សិស្សានុសិស្សក៏អាចរៀនបន្ថែមនូវវិធីសាស្រ្តល្អៗ ពីមិត្តភក្ដិរបស់ខ្លួនដើម្បីអភិវឌ្ឍចំនុចខ្វះខាតរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ ម្យ៉ាងវិញទៀត សិស្សានុសិស្សអាចឈានទៅកាន់វគ្គផ្ដាច់ព្រ័ត និងមានឱកាសទទួលបានអាហារូបករណ៍ថែមទៀតផង។ សរុបមក កម្មវិធីប្រកួតនិទានរឿងជាភាសាអង់គ្លេសពិទជាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សិស្សានុសិស្ស និងក៏អាចរួម ចំណែកក្នុងការកាត់បន្ថយការចំណាយរបស់អ្នកអាណាព្យាបាលសិស្ស ប្រសិនបើកូនរបស់ពួកគាត់ ទទួលបានជ័លាភីពីកម្មវិធីផងដែរ។
Sorry, the comment form is closed at this time.