
19 ៣ កម្មវិធីបំណិនជីវិត “ស្ងោរពងមាន់” សម្រាប់សិស្សថ្នាក់មត្តេយ្យសិក្សា
កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីបំណិនជីវិត (ស្ងោរពងមាន់) សម្រាប់សិស្សនុសិស្សថ្នាក់មត្តេយ្យសិក្សា ដឹកនាំដោយអ្នកគ្រូ តង់ ក្រឹម។ គោលបំណងនៃកម្មវិធីបំណិនជីវិតនេះ គឺដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហើយខួរក្បាល។ ពងមាន់ស្ងោរមានអត្ថប្រយោជន៍ដូចជា កាត់បន្ថយហានិភ័យនៃជំងឺមហារីក ការពារស្បែក សក់ និងថ្លើម សម្បូរប្រូតេអ៊ីន និងជួយឱ្យរាងកាយលូតលាស់បានល្អ ជួយសម្រកទម្ងន់ ការពារជំងឺបាត់ការចងចាំ ពន្យាភាពចាស់ជរា កាត់បន្ថយហានិភ័យនៃការដាច់សរសៃឈាមបេះដូង។ ការធ្វើបំណិនជីវិតជួយកុមារឱ្យចេះសហការគ្នា មានទំនាក់ទំនងល្អជាមួយមិត្តភក្តិ សម្រាកខួរក្បាល បានសិក្សាមេរៀនថ្មី ជួយបង្កើនប្រាជ្ញាស្មារតី និងជួយកាត់បន្ថយភាពតានតឹង ជួយកុមារក្នុងការអង្កេតពីរបៀបស្ងោរពងមាន់ ហើយក៏ជាបទពិសោធន៍ដែលអាចឱ្យកុមារយកទៅប្រើប្រាស់បាននៅពេលអនាគត។
Sorry, the comment form is closed at this time.