
19 ៣ កម្មវិធីបំណិនជីវិត “បង្គាឆាមីសួ” សម្រាប់សិស្សថ្នាក់ទី២ខ
កាលពីថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីបំណិនជីវិត (បង្គាឆាមីសួ) សម្រាប់សិស្សនុសិស្សថ្នាក់ទី២ខ ដឹកនាំដោយអ្នកគ្រូ លាង សុវណ្ណរ៉ាឌី។ គោលបំណងនៃកម្មវិធីបំណិនជីវិតនេះ គឺដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហើយខួរក្បាល។ លើសពីនេះទៅទៀត សិស្សានុសិស្សអាចអង្កេតពីរបៀបធ្វើ រៀនសូត្រចំពោះការបង្ហាញរបស់គ្រូ ចូលរួមសហការគ្នា និងមានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នា នឹងទទួលបានមេរៀនថ្មីៗក្នុងជីវិតពួកគេ ជាបទពិសោធន៍ដែលពួកគេអាចយកទៅប្រើប្រាស់នៅពេលអនាគត។
Sorry, the comment form is closed at this time.