បច្ចុប្បន្នបច្ចេកវិទ្យាគឺជាផ្នែកមួយដែលធ្វើឱ្យប្រទេសជាតិមួយមានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ។ការប្រើ កុំព្យូទ័រ គឺជាជំនួយដ៏សំខាន់បំផុតសម្រាប់កិច្ចការរដ្ឋបាលការសិក្សារៀនសូត្រ ការស្រាវជ្រាវ និងការទទួលបាននូវ ព័ត៌មានថ្មីៗជុំវិញពិភពលោក។ ដោយឃើញថាបច្ចេកវិទ្យាមានសារៈសំខាន់សម្រាប់សិស្សានុសិស្សក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ និងអាជីពការងារ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំដាក់បញ្ចូលមុខវិជ្ជាកុំព្យូទ័រ ចូលក្នុងកម្មវិធី សិក្សាថ្នាក់ចំណេះទូទៅរបស់សាលា ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សឱ្យចេះប្រើប្រាស់នូវកុំព្យូទ័រ និងសារ គមនាគម៍ឱ្យស្របទៅតាមការវិវឌ្ឍននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងពេលអនាគត។