កម្មវិធីសិក្សាបន្ថែម
កម្មវិធីរៀនជំនួយមូលដ្ឋានគ្រឹះ តាមមុខវិជ្ជា
កម្មវិធីរៀនជំនួយសម្រាប់សិស្សខ្វះមូលដ្ឋានគ្រឹះតាមមុខវិជ្ជា បង្កើតឡើងក្នុងគោលបំណងដើម្បីបំពេញ បន្ថែមនូវចន្លោះខ្វះខាតក្នុងការសិក្សារបស់ប្អូនៗ ក៏ដូចជាបង្កើននូវចំណេះវិជ្ជា និងជាពិសេសគឺជំរុញឱ្យការសិក្សា របស់សិស្សានុសិស្សដែលខ្វះមូលដ្ឋានគ្រឹះពីថ្នាក់ក្រោមឱ្យមានភាពប្រសើរឡើងបានកាន់តែឆាប់រហ័ស សាលារៀន នឹងមានបើកថ្នាក់បង្រៀនជំនួយក្រៅម៉ោងសិក្សាជូនដល់សិស្សានុសិស្សតាមមុខវិជ្ជានីមួយៗ។