កម្មវិធីទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្សថ្នាក់ទី២ ទៅកាន់សួនបន្លែធម្មជាតិ

កម្មវិធីទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្សថ្នាក់ទី២ ទៅកាន់សួនបន្លែធម្មជាតិ

កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានដឹកនាំកម្មវិធីទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្សថ្នាក់ទី២ ទៅកាន់សួនបន្លែធម្មជាតិ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីឱ្យប្អូនៗសិស្សានុសិស្សសិក្សាអំពីរបៀបនៃការដាំបន្លែ ជីវិតរស់នៅរបស់ប្រជាកសិករដែលប្រកបរបរដាំបន្លែធម្មជាតិ។ មិនត្រឹមតែប៉ុណ្ណោះ សិស្សានុសិស្សបានបង្ហាញពីទឹកមុខញញឹមញញែម និងសកម្មភាពសប្បាយរីករាយដល់សិស្សានុសិស្សទាំងអស់។ លើសពីនេះទៀត សិស្សានុសិស្ស អាចសិក្សាអំពីរបៀបថែទាំបន្លែជាលក្ខណៈធម្មជាតិ ដើម្បីជាបទពិសោធន៍មួយដល់ពួកគេក្នុងការពិនិត្យ និងសិក្សាទុកជាមេរៀន និងការយល់ដឹងបន្ថែមសម្រាប់យកទៅអនុវត្តនៅពេលអនាគត។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង