កម្មវិធីទស្សនកិច្ចសិក្សាលើកទី១៥២នៅខេត្តសៀមរាប

កម្មវិធីទស្សនកិច្ចសិក្សាលើកទី១៥២នៅខេត្តសៀមរាប

កាលពីថ្ងៃទី២៥ ដល់២៨ ខែឧសភា  ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្របគ្រង លោកគ្រូ អ្នកគ្រូ ​និង​ក្រុមការងារ​មួយ​ចំនួន​ទៀត​ នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦សាខា បាននាំសិស្សថ្នាក់ទី១២ទាំងអស់ទៅទស្សនកិច្ចសិក្សាលើកទី១៥២នៅខេត្តសៀមរាប។  ទស្សនកិច្ចសិក្សានេះគឺធ្វើឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ដែល​ទទួលបានតាមរយៈការទស្សនា ​ឬសិក្សា​ឈ្វេងយល់​ពីតំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រដ៏​ល្បីល្បាញ​នានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ។

ទន្ទឹមនោះ ​ពួក​គេបាន​សិក្សា​ឈ្វេងយល់​ពី​ប្រវត្តិសាស្រ្ត​នៃ​ការកសាង​ប្រាសាទ​បុរាណ សិប្បកម្មសូត្រខ្មែរ សិប្បកម្មចម្លាក់ខ្មែរ ​និងរឿងរ៉ាវនឹក​ស្មានមិន​ដល់​មួយ​ចំនួន​ទៀតសុទ្ធ​សឹង​ជា​ចំណេះដឹង​ដែល​ទទួល​បាន​ពី​មគ្គុទេសក៍​ជំនាញ​ៗ​ក្នុង​ការ​បកស្រាយ​ពន្យល់​លម្អិតរឿង​រ៉ាវ​ទាំង​នោះ។​ ក្រៅពីនេះ ពួកគេក៏អាចឈ្វេងយល់ពីដំណើរកម្សាន្តរបស់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ​និងពី​របៀប​របប​នៃការ​រស់នៅ​របស់​ប្រជាពល​រដ្ឋ​តាម​តំបន់​ទាំង​នោះបាន​យ៉ាង​ប្រសើរផងដែរ។ ទាំងនេះក៏អាចចាត់ទុកជាចំណេះដឹងល្អៗ​ ដែល​សិស្ស​ទទួល​ពីដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ ពិតជាបាន​ឆ្លុះបញ្ចាំង​ខ្លឹមសារ​មេរៀន​ទៅនឹង​ស្ថាន​ភាព​សង្គម​ជាក់ស្ដែង​ដែល​សិស្ស​បាន​យល់​ដឹង​​មួយ​កម្រិត​ទៀត។ ​ ក៏ប៉ុន្តែដោយសារតែថ្ងៃទី១នៃដំណើរទស្សនកិច្ចសិក្សា សិស្សបានទស្សនាប្រាសាទបាគង និងប្រាសាទព្រះគោ​ ​ព្រម​ទាំង​ឧបត្ថម្ភ​អំណោយ​សប្បុរធម៌​ដល់​សិស្សានុសិស្ស នៃ​សាលា​បឋម​សិក្សាបាគង​ផង​ដែរ។​

សកម្មភាពសិស្សទស្សនកិច្ចនៅខេត្តសៀមរាបមានច្រើនទៀត!

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង