
28 ៤ កម្មវិធីជំនួបអ្នកអាណាព្យាបាលសិស្ស ពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីជំនួបអ្នកអាព្យាបាលសិស្ស ចាប់ពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។ ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីអនុញ្ញាតឱ្យអ្នកអាណាព្យាបាលសិស្ស អាចជួបជាមួយនឹងលោកគ្រូ អ្នកគ្រូបង្គោលពីក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦ និងលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ក្នុងគោលបំណង ផ្តល់ព័ត៌មានអំពីការសិក្សា និងលទ្ធផលនៃការសិក្សារបស់សិស្ស។ ជាងនេះទៅទៀត លោកគ្រ អ្នកគ្រូបានរៀបរាប់អំពីចំណុចល្អ និងចំណុចដែលត្រូវបំពេញបន្ថែម ការសហការនិងការចូលរួមរបស់អ្នកអាណាព្យាបាល ការជម្នះភាពភ័យខ្លាច និងបង្កើនទំនុកចិត្តរបស់សិស្ស ព្រមទាំងការកត់មេរៀន និងប្រគល់កិច្ចការផ្ទះឱ្យបានគ្រប់ចំនួន។ល។ លើសពីនេះទៅទៀត អ្នកអាណាព្យាបាលសិស្ស ក៏អាចមានជាការសំណូមពរ ឫសំនួរផ្សេងៗទៅដល់លោកគ្រ អ្នកគ្រូជុំវិញការសិក្សា និងឥរិយាបថនៅក្នុងថ្នាក់របស់បុត្រធីតារបស់ខ្លួនផងដែរ។
Sorry, the comment form is closed at this time.