ពិធីជួបជុំបញ្ចប់ឆ្នាំសិក្សាថ្នាក់ក្រោមមត្តេយ្យ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ

ពិធីជួបជុំបញ្ចប់ឆ្នាំសិក្សាថ្នាក់ក្រោមមត្តេយ្យ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ

កាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀនអន្តរទ្វីប អាមេរិកាំង បានរៀបចំពិធីជួបជុំបញ្ចប់ឆ្នាំសិក្សា២០១៧-២០១៨ ជូនដល់សិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ទី១២ នៅសាខាចាក់អង្រែ ទៅតាមបន្ទប់នៃអគារសិក្សារបស់សិស្សរៀងៗខ្លួន។

ជារៀងរាល់ឆ្នាំ នៅថ្ងៃចុងក្រោយនៃថ្ងៃបញ្ចប់ការសិក្សាសិស្សានុសិស្សគ្រប់កម្រិតសិក្សាទាំងអស់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែមានរៀបចំនូវពិធីជួបជុំដ៏សប្បាយរីករាយដើម្បីអបអរការបញ្ចប់ឆ្នាំសិក្សាចាស់របស់ខ្លួន និងត្រៀមខ្លួនឈានចូលឆ្នាំសិក្សាថ្មីបន្តទៀត។ នៅក្នុងឆ្នាំសិក្សាពិធីជួបជុំបញ្ចប់ឆ្នាំសិក្សានេះ ត្រូវបានរៀបចំឡើងទៅតាមវេនសិក្សារបស់សិស្សានុសិស្ស ហើយនៅតាមថ្នាក់នីមួយៗត្រូវបានតុបតែងមានលក្ខណៈជាថ្នាក់រៀនយ៉ាងស្រស់ស្អាត ហើយប្អូនៗមានការញុំាអាហារជួបជុំប្រកបដោយសាមគ្គីភាព ការជូនពរ ការរាំលេងកម្សាន្ត និងរឹតចំណងមិត្តឱ្យកាន់តែប្រសើរ រួមទាំងមានការថតរូបសប្បាយទុកជាអនុស្សាវរីយ៍។

សិស្សានុសិស្សមានភាពសប្បាយរីករាយផង និងមានអារម្មណ៍ក្តុកក្តួលអាលោះអាល័យ ព្រោះត្រូវបែកគ្នាមួយរយៈពេល។ ទន្ទឹងនឹងនេះ លោកគ្រូ អ្នកគ្រូបានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សឱ្យធ្វើជាកូនល្អ និងបន្តខិតខំយកចិត្តទុកដាក់អានសៀវភៅជាប្រចាំ។
នៅចុងកម្មវិធី សិស្សានុសិស្សភាគច្រើនមានភាពអាលោះអាល័យដែលត្រូវបែកពីថ្នាក់រៀន។ ខ្លះយំរៀបរាប់ពីអនុស្សាវរីយ៍ជាច្រើន ដែលមានក្នុងពេលសិក្សាជាមួយគ្នាធ្វើឱ្យពួកគាត់មិនអាចទប់ទឹកភ្នែកបាន។

No Comments

Post A Comment

Back to Top