
15 ៩ កម្មវិធីចែកអំណោយសប្បុរសធម៌ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា អង្គខ្នារ
កាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីបអាមេរិកាំងបានរៀបចំកម្មវិធីចែកអំណោយសប្បុរសធម៌ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា អង្គខ្នារ ដែលមានទីតំំាងភូមិអង្គខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ សាលារៀន អន្តរទ្វីបអាមេរិកាំងបានជូនកង់ចំនួន២៥គ្រឿងដល់សិស្សានុសិស្ស។ លើសពីនេះទៅទៀតសាលារៀន អន្តរទ្វីបអាមេរិកាំងបានជួយជំនួយជាថវិកាចំនួន ៥,៣០០ដុល្លារអាមេរិកសំរាប់សាងសង់បន្ទប់ទឹកចំនួន១ខ្នង មាន២បន្ទប់ និងសាងសង់កន្លែងលាងដៃចំនួន១ កន្លែង។
Sorry, the comment form is closed at this time.