កម្មវិធីចុះកម្មសិក្សាលើកទី៤០ សិស្ស​ថ្នាក់​ទី៦

កម្មវិធីចុះកម្មសិក្សាលើកទី៤០ សិស្ស​ថ្នាក់​ទី៦

កាលពី​ថ្ងៃ​ទី២៥ ខែមិថុនា ឆ្នាំ​២០១៨ កន្លងទៅនេះ គណៈ​គ្រប់​គ្រង​​សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង សាខាចាក់អង្រែ បាន​ដឹក​នាំ​សិស្សានុ​សិស្ស​ថ្នាក់​ទី៦ ទាំងវេណព្រឹក និងរសៀល ចុះ​កម្ម​សិក្សា​នៅ​វាល​ព្រះ​មេរុ ដើម្បី​សិក្សា​ពីការ​តម្បាញ​ក្រមា​របស់​ខ្មែរ។ ការ​ចុះ​កម្ម​សិក្សា​លើក​នេះ ដើម្បី​ឱ្យ​សិស្សានុ​សិស្ស​ក្រេបជញ្ជក់​ចំណេះដឹង ចំណេះ​ធ្វើ​បាន​ទូលំ​ទូលាយ។ ពិសេស​បាន​ដឹង និង​ស្គាល់​ពី​ទី​តាំង​ប្រវត្តិសាស្ត្រ ពីកម្មវិធី​បំ​បែក​ឯតទគ្គកម្មក្រមាវែង​ជាង​គេ​លើ​ពិភព​លោក។

ម្យ៉ាងទៀតការ​ចុះ​កម្ម​សិក្សា​នេះ សិស្ស​កាន់​តែដឹង​ច្បាស់​ពីសិល្បៈ សាសនា វប្បធម៌​-អរិយ​ធម៌ និង​របស់​របរ​ផ្សេងៗ​ដែល​ដាក់​តាំង​ពិព័រណ៍ នៅ​វាល​ព្រះ​មេរុជា​ដើម។

No Comments

Post A Comment

Back to Top