
17 ៦ កម្មវិធីចុះកម្មសិក្សាលើកទី២២សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ទៅកាន់កន្លែងកម្សាន្តសម្រាប់កុមារ (KIDS PARK)
កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង ចាក់អង្រែបានដឹកនាំសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សាធ្វើកម្មវិធីចុះកម្មសិក្សាលើកទី២២ទៅកាន់កន្លែងកម្សាន្តសម្រាប់កុមារ (KIDS PARK) ដែលជាកន្លែងកម្សាន្តសម្រាប់កុមារ (KIDS PARK Exchange Squares) នៃរាជធានីភ្នំពេញ។ កម្មសិក្សានេះមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យ ព្រោះពួកគេរីករាយកំសាន្តជាមួយមិត្តរួមថ្នាក់ និងអាចឈ្វេងយល់ពីសង្គមខាងក្រៅបានកាន់តែច្រើន។
Sorry, the comment form is closed at this time.